ភ្នំ​អាថ៌កំបាំង - សៀវភៅ

ភ្នំ​អាថ៌កំបាំង

ភ្នំ​អាថ៌កំបាំង


នៅ​ថ្ងៃ​មួយ​ ព្រះ​អង្គ​ម្ចាស់​ប៉ូល ជា​ក្សត្រ​ដែល​អង់អាច​ក្លាហាន​ ​នៃ​ព្រះ​រាជាណាចក្រ​វេលស៍ បាន​នាំ​មនុស្ស​ជំនិត​របស់​ខ្លួន​​​ឡើង​ទៅ​​ភ្នំ​អាល់បឺត។ ទីនោះ​មាន​ទំនាយ​ថា​ ​អ្វី​ក៏​ដោយ​ នៅ​លើ​ភ្នំ​នោះ​ឱ្យ​តែ​ស្ដេច​គង់​លើ​ច្បាស់​ជា​មាន​ហេតុ​ការណ៍​វាយ​ប្រហារ​ ឬ​បាតុភូត​ចម្លែក​អស្ចារ្យ​​កើត​ឡើង​ភ្លាមៗ។ ប៉ុន្តែ​ទ្រង់​មិន​ខ្លាច​ទេ។

ពេល​ដែល​ទៅ​ដល់ អ្នក​ទាំង​ពីរ​ក្រឡេក​ឃើញ​នារី​ពាក់​ស្បៃ​មុខ​ម្នាក់ ​រាង​តូច​ច្រឡឹង​​​ជិះ​លើ​សេះ​ស​មាឌ​ធំ​អស្ចារ្យ​គ្មាន​សេះ​ណា​ល្អ​ដូច ខណៈ​នោះ​អ្នក​ទាំង​ពីរ​តាម​យ៉ាង​ណា​ក៏​តាម​មិន​ទាន់។