និស្ស័យ​ស្នេហ៍​ខ្ញុំ

និស្ស័យ​ស្នេហ៍​ខ្ញុំ


គិត​ៗ​ទៅលើ​លោក​នេះ ​គ្មាន​អ្វី​ដែល​ឋិតថេរ​នោះ​ទេ​! ខ្ញុំ​ឈ្មោះ​អ៊ែន​ណា​ជា​កូនស្រី​អ្នក​ជន​បទ​។ ខ្ញុំ​មាន​ប្អូនប្រុស​ម្នាក់ កាល​មុន​សង្គ្រាម​ជីតា​គឺជា​អ្នក​មាន​មុខមាត់​កិត្តិយស​និង​ទ្រព្យ​សម្បត្តិ​ដែរ តែ​ក្រោយពី​ត្រលប់​មក​ពី​សង្គ្រាម​វិញ ​គ្រួសារ​ខ្ញុំ​ក៏​ធ្លាក់ខ្លួន ​ហើយ​លោកតា​ក៏បាន​ស្លាប់ ដូច្នេះ​គ្រួសារ​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​រក​ស៊ី​ពី​បាទ​ដៃ​ទទេ​មក​វិញ​។

នៅ​ពេល​ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ​ ប៉ា​ខ្ញុំ​បាន​ស្គាល់​គ្នា​និង​រាប់អាន​ជាមួយ​អ៊ំ​ប្រុស​ម្នាក់​ ដែល​គាត់​ជា​ម្នាក់​ជំនួញ​សណ្ឋាគារ​និង​អចលនទ្រព្យ ​ទោះ​គាត់​មាន​ជាង​គ្រួសារ​ខ្ញុំ ​តែ​គាត់​មិន​រើសអើង ​ឬ​ប្រកាន់​អ្វី​ឡើយ​គាត់​ជា​មនុស្ស​ល្អ​ណាស់ គាត់​គឺ​លោក​អ៊ំ​​សម្បត្តិ​។ ហើយ​បន្ទាប់​ពី​នោះ​ប៉ា​ក៏​បាន​ចាប់ផ្ដើម​រក​ស៊ី​ជាមួយ​លោក​អ៊ំ​ ។

ក្រោយ​មក​ខ្ញុំ​ក៏​បាន​ជួប​នឹង​ក្មេង​ប្រុស​ម្នាក់​គេ​ឈ្មោះ​ដេវីន គេ​មាន​អាយុ​បង​ខ្ញុំ៧ឆ្នាំ​ គេ​ជា​កូន​ប្រុស​ទោល​របស់​លោក​អ៊ំ​​សម្បត្តិ ដែល​លោក​អ៊ំ​​បាន​នាំ​ឱ្យ​​ស្គាល់​និង​មកលេង​ជាមួយ​ខ្ញុំ ក្រោយ​មក​ពួក​យើង​ក៏​ស្និទ្ធស្នាល​នឹង​គ្នា​រហូត​ដូចជា​បង​ប្អូន​ចឹង​។ ​តែ​អ្វី​មិន​ទៀង​នោះ​ទេ ពេល​ខ្ញុំ​អាយុ​៩ឆ្នាំ ប៉ា​ម៉ាក់​បង​ដេវីន​បាន​បញ្ជូន​គាត់​ឱ្យ​​ទៅ​រៀន​នៅ​អាមេរិក គាត់​ទៅ​ដោយ​មិនបាន​លា​ខ្ញុំ​មួយម៉ាត់​ឡើយ ។