កូន​គ្រូ​បង្រៀន

កូន​គ្រូ​បង្រៀន


ថាវរី​ជា​កូន​​គ្រូ​ប្រវត្តិវិទ្យា​ម្នាក់​ តែ​នាង​បែរ​ជា​​ប្រឡង​បាក់ឌុប​ធ្លាក់​ទៅ​វិញ។ ​ឪពុក​ម្ដាយ​ ព្រម​ទាំង​ខ្លួន​នាង​ ត្រូវ​ខ្មាស​គេ​ខ្លាំង​ណាស់​ ខ្មាស​មិត្ត​ដែល​គេ​រៀន​ជាប់​បាន​អាហារូបករណ៍​ បាន​បួក​​ទៅ​រៀន​នៅ​ស្រុក​ក្រៅ​ ហើយ​សូម្បី​តែ​មិត្ត​ភក្តិ​ ដែល​ប្រឡង​ធ្លាក់​បាក់​​ឌុប​ដូច​ជា​នាង​ ក៏​ប្រឡង​ជាប់​ភាសា​កូរ៉េ​ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ​ដែរ។

ឪពុក​ម្ដាយ​​ចង់​ឱ្យ​រៀន​បន្ត​ តែ​បញ្ហា​នាង​គ្មាន​ចិត្ត​​នឹង​រៀន​សោះ​​​ នាង​មិន​ចង់​ខាត​ពេល​នឹង​អ្វី​ដែល​មិន​ចូល​ចិត្ត​ទៀត​ទេ។ ដោយ​សារ​ថាវរី​មាន​ទេពកោសល្យ​ឆុង​កាហ្វេ​ឆ្ងាញ់ ចុង​ក្រោយ​នាង​សម្រេច​ចិត្ត​បើក​ហាង​កាហ្វេ។