ស្នេហា​មួយ​របស់​អ្នក IT

ស្នេហា​មួយ​របស់​អ្នក IT


សុខ​ជា​អ្នក​IT​ម្នាក់​ដែល​មាន​ស្នេហា​ជាមួយ​ជំនួយ​ការ​ប្រធាន​ក្រុមហ៊ុន។ លើក​ទី​មួយ​ស្នេហា​គេ​ក៏​បរាជ័យ​ ព្រោះ​តែ​គេ​មិន​ហ៊ាន​បង្ហាញ​ទំនាក់​ទំនង​របស់​គេ​ឱ្យ​អ្នក​ផ្សេង​ដឹង។ ជំនួយ​ការ​ថ្មី​របស់​ប្រធាន​ក្រុមហ៊ុន​ចូល​មក គេ​ក៏​មាន​ស្នេហា​ជាមួយ​នាង​ទៀត ដែល​វា​ចាប់​ផ្ដើម​ឡើង​ពី​សម្ដី​ដ៏​​រអិល​ពី​ផានីត។ ស្នេហា​លើក​នេះ​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ព្រោះ​ផានីត​មាន​គូ​ដណ្ដឹង​រួច​ហើយ តែ​នាង​នៅ​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដាក់​សុខ​ លើស​ពី​មិត្ត​រួម​ការងារ។

សុខ​ក៏​បាក់​ចិត្ត​ស្រឡាញ់​នាង​ដែរ តែ​មិន​ហ៊ាន​សារភាព​ព្រោះ​ខ្លាច​ផានីត​ទើស​ទាល់ ហើយ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​គេ​ស្ទើរ​ក្អួត​ឈាម​នោះ ​គឺ​នាង​បបួល​គេ​ទៅ​មើល​នាង​ថត Pre- wedding ជាមួយ​គូ​ដណ្ដឹង​នៅ​លើ​កោះ។ រូបភាព​ទាំង​នេះ​ធ្វើ​ឱ្យ​ IT កម្សត់​​ឈឺ​ចាប់​ខ្លាំង​ណាស់ ដែល​បរាជ័យ​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត។ ដូច្នេះ​គេ​ក៏​ចាក​ចោល​ផានីត​ឡើង​ទូក​ត្រឡប់​ទៅ​វិញ។

គេ​ឃើញ​ផានីត​យំ តែ​គេ​បែរ​ជា​មាន​អារម្មណ៍​ថា​ស្អប់​នាង ដែល​ធ្វើ​ឱ្យ​គេ​ស្រឡាញ់​នាង ទាំង​ដែល​នាង​ខ្លួន​ឯង​មាន​គូ​ដណ្ដឹង​ហើយ។ តែ​ការ​គិត​នោះ​ក៏​ផ្លាស់​ប្ដូរ នៅ​ពេល​ដែល​គេ​បាន​ដឹង​ការ​ពិត​របស់​ផានីត​ពី​មិត្ត​រួម​ការងារ ហើយ​ក៏​ជា​ពេល​ដែល​ផានីត​ត្រូវ​ឡើង​យន្តហោះ​ទៅ​រស់​នៅ​ស្រុក​គេ​ដែរ...