ចៅ​សុក្រ និង​​​ ចៅ​សៅរ៍ - សៀវភៅ

ចៅ​សុក្រ និង​​​ ចៅ​សៅរ៍

ចៅ​សុក្រ និង​​​ ចៅ​សៅរ៍


ចៅ​សុក្រ​និង​​​ ចៅ​សៅរ៍​ជា​សម្លាញ់​នឹង​គ្នា សន្យា​ជួយ​គ្នា​ទៅ​ថ្ងៃ​មុខ បើ​អ្នក​ណា​មាន​ជីវភាព​ក្រ​លំបាក។ ដោយ​ឃើញ​ថា​ចៅ​សៅរ៍​មាន​ជីវភាព​ក្រីក្រ ឯ​ប្រពន្ធ​ក៏​មាន​សហាយ​ ចៅ​សុក្រ​ក៏​ទៅ​បបួល​ចៅ​សៅរ៍​ជា​សម្លាញ់​ឱ្យ​រកស៊ី​ធ្វើ​មឈូស។ ចៅ​សៅរ៍​ក៏​យល់​ព្រម​តាម​សម្លាញ់​ដោយ​ឥត​មាន​សង្ស័យ។ ពួក​គេ​ទាំង​ពីរ​នាក់​ធ្វើ​បាន​មឈូស​យក​ទៅ​លក់​ឱ្យ​លោក​សេដ្ឋី​ បាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក។