មនុស្ស​​​រោគ​ចិត្ត​ - សៀវភៅ

មនុស្ស​​​រោគ​ចិត្ត​

មនុស្ស​​​រោគ​ចិត្ត​


ក្រោយ​រៀបការ​ហើយ​ បាន​មួយ​អាទិត្យ​ វណ្ណរាជ​ដែល​ជា​ឧកញ៉ា​វ័យ​ក្មេង បាន​​នាំ​ជំទាវ​ទី​ពីរ​ឱ្យ​មក​រស់​នៅ​​​ក្នុង​វិមាន​​សមុទ្រ​ដ៏​ស្ដុកស្ដម្ភ​ បន្ទាប់​ពី​ជំទាវ​ទី​មួយ​ ត្រូវ​បាន​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​។ ការ​មក​​ដល់​​របស់​ធីតា​ជា​​​ប្រពន្ធ​ថ្មី​លោក​ឧកញ៉ា​ បាន​ធ្វើ​ឱ្យ​​យ៉ាដា​ដែល​ជា​នារី​​អ្នក​បម្រើ មិន​សប្បាយ​ចិត្ត​ទេ។

តាម​ពិត​ទៅ​នាង​លួច​ស្រឡាញ់​វណ្ណរាជ​ជា​យូរ​មក​ហើយ​ តែ​គេ​មិន​ដែល​មាន​នាង​ក្នុង​កែវ​ភ្នែក​​ម្ដង​ណា​​ឡើយ។ សូម្បី​តែ​ជំទាវ​ទី​មួយ​ស្លាប់​ហើយ​ ក៏​គេ​នៅ​តែ​មាន​ជំទាវ​ទី​ពីរ​ បុរស​សង្ហា​​មិន​ដែល​ខ្វល់​ពី​កែវ​ភ្នែក​មួយ​គូ​ ដែល​តែង​តែ​សម្លឹង​គេ​ដោយ​ក្ដី​ស្នេហា​។