ចាញ់​ស្នេហ៍​ស៊ិនដឺរេឡា​ក្នុង​ផ្ទះបាយ

ចាញ់​ស្នេហ៍​ស៊ិនដឺរេឡា​ក្នុង​ផ្ទះបាយ


ជីវិត​របស់​នាង «​ព្រីនសេស​​» មិន​ខុស​អី​ពី​រឿងព្រេង​ព្រះ​នាង​ស៊ិនដឺរេឡា​សូម្បីតែ​បន្តិច​ គ្រាន់តែ​ព្រះ​នាង​ស៊ិន​ដឺ​រេ​ឡា​មាន​សំណាង​បាន​រួម​រស់​ជាមួយ​ព្រះរាជបុត្រ​នៅ​ទី​បញ្ចប់​ចំ​ណែ​ក​នាង​វិញ​ បែរជា​មើល​មិនឃើញ​អនាគត​ខ្លួនឯង​ទាល់តែ​សោះ​។​ ​ ព្រីនសេស​ ត្រូវ​ម្ដាយចុង​ធ្វើបាប​ដោយ​ការ​បំបរបង់​ចោល​នៅ​ប្រទេសក្រៅ​តែ​ម្នាក់​ឯង​ ក្រោយ​ពេល​ដែល​ឪពុក​នាង​ស្លាប់​ទៅ នេះ​មិន​ស្មើនឹង​ការ​ដែល​ទម្លាក់​​បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ឱ្យ​​នាង​រ៉ាប់​រង​ជំនួស​ទាំង​ដែល​នាង​នៅសល់​ត្រឹមតែ​សំ​បក​ខ្លួន ម្យ៉ាង​ទៀត​ម្ចាស់​បំណុល​របស់​នាង​មែន​ទេ​?​ ​ បុរស​រាង​ខ្ពស់​ស្រឡះ ម្ចាស់​កែវភ្នែក​ពណ៌​​ទឹកសមុទ្រ​មាន​អំណាច «​ខាល់​តុ​ន​» ... គ្រប់​ពេល​ដែល​នៅ​ជិត​គេ​នាង​តែង​មាន​អារម្មណ៍​ដល់​បេះដូង​ខ្លួនឯង​ដែល​លោត​ខុស​ចង្វាក់​ជារឿយៗ គេ​មក​ព្រម​ជាមួយ​នៅ​ភាព​កំណាច ទន់​​ភ្លន់ កក់ក្ដៅ​ក្នុង​ពេល​តែមួយ ដែល​វា​ច្បាស់​ណាស់​ថា​ជះ​ឥទ្ធិ​ពល​អាក្រក់​មក​លើ​បេះ​ដូង​នាង​។