ម្នាក់​នេះ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់

ម្នាក់​នេះ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់


នេះ​ជា​សាច់​រឿង​ថ្មី​បន្ត​ពី​រឿង «ម្នាក់​ប្រុស​នោះ​ជា​អ្នក​ណា?» ដែល​តួ​អង្គ​ធានី​មាន​ការ​ចងចាំ​មក​វិញ​​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ។ ធានី​​សម្រេច​ចិត្ត​មក​រស់​នៅ​ភ្នំពេញ​ម្ដង​ទៀត ពេល​ដែល​ថ្នាក់​លើ​របស់​ឪពុក​នាង​ចូល​ស្ដី​ដណ្ដឹង​នាង​ឱ្យ​កូន​ប្រុស​របស់​ខ្លួន។ ដែល​ចៃដន្យ ប្រុស​ម្នាក់​នោះ​មាន​ឈ្មោះ​សុគន្ធ ដូច​ស្នេហ៍​គ្រា​ដំបូង​របស់​នាង​ដែរ។ ខណៈ​ពេល​ដែល​ខាង​ប្រុស​ចាប់​ផ្ដើម​បាក់​ចិត្ត​ស្រឡាញ់​នាង ធានី​នៅ​តែ​មានះ​មិន​ទទួល​យក​បុរស​នោះ​ឡើយ។ តែ​នៅ​ពេល​ដែល​នាង​បាន​ជួយ​បុរស​ខ្មោច​ចូល​ម្នាក់ នាង​ក៏​ចាប់​ផ្ដើម​ខ្លាច​ក្នុង​ការ​បាត់​បង់​គេ ខ្លាច​គេ​មាន​គ្រោះ​ថ្នាក់​​ព្រោះ​តែ​វិញ្ញាណ​អាក្រក់ ដូច្នេះ​នាង​ក៏​សម្រេច​ចិត្ត​គេច​ចេញ​ពី​គេ​ សូម្បី​តែ​ថ្ងៃ​ដែល​ឪពុក​របស់​សុគន្ធ​ស្លាប់​ក៏​លួច​ទៅ​ចូល​រួម​មិន​ឱ្យ​គេ​ដឹង​ដែរ។ ការ​ធ្វើ​បែប​នោះ ធ្វើ​ឱ្យ​សុគន្ធ​យល់​ថា​នាង​មិន​បាន​ស្រឡាញ់​គេ ទើប​គេ​ប្រកាន់​ចិត្ត​ខឹង។​ តែ​នៅ​ពេល​ដែល​ដឹង​ការ​ពិត ទើប​សុគន្ធ​ផ្លាស់​ប្ដូរ​គំនិត​ថា​នឹង​មិន​លែង​​ដៃ​នាង​ដាច់​ខាត។