ស្នេហាបងមានតែអូនម្នាក់
ចំណងស្នេហារបស់បុរសម្នាក់ឈ្មោះវុទ្ធ ទៅធ្វើការនៅខេត្ត ដោយការណែនាំពីមីងខាងស្រី នាយក៏បាក់ចិត្តស្រលាញ់នារីម្នាក់ឈ្មោះសោភារៀនថ្នាក់ទី១២។ ពួកគេទាំងពីរនាក់ស្រលាញ់គ្នាណាស់ តែទោះបីខាងប្រុសចូលស្ដីច្រើនដងយ៉ាងណា ក៏ម្ដាយខាងស្រីនៅតែមិនព្រមលើកកូនឱ្យ។ ចុងក្រោយ ម្ដាយខាងស្រីនិយាយថា បើកំលោះវុទ្ធមានការងាររដ្ឋច្បាស់លាស់ ទើបគាត់ព្រមលើកកូនស្រីឱ្យ។ ដោយសារលក្ខខណ្ឌនេះ បានធ្វើឱ្យខាងប្រុសប្រព្រឹត្តកំហុសមួយដ៏ធំ ហើយពួកគេទាំងពីរក៏មានបញ្ហាកើតឡើងហួសពីការស្មាន។