លីឆរ៉ាស្វាមីខ្ញុំ

លីឆរ៉ាស្វាមីខ្ញុំ


ដាវី​បាន​យល់​ព្រម​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​លីឆរ៉ា ដោយ​ម្ដាយ​ចុង​លីឆរ៉ា​ធានា​សង​បំណុល​ដែល​ឪពុក​នាង​ជំពាក់​ទាំង​អស់។ លីឆរ៉ា​មិន​ពេញ​ចិត្ត​នឹង​ម្ដាយ​ចុង​របស់​ខ្លួន​ទេ ហេតុនេះ​ហើយ​ទើប​គេ​ស្អប់​ដោយ​ទាំង​ដាវី​ទៀត ព្រោះ​គិត​ថា​នាង​ជា​ដៃ​ជើង​របស់​ម្ដាយ​ចុង​ខ្លួន​ ដែល​គ្រាន់​តែ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ប៉ុណ្ណោះ។ ចំណែក​ដាវី​វិញ នាង​មិន​បាន​មាន​ចិត្ត​លោភលន់​អ្វី​នឹង​ទ្រព្យ​សម្បត្តិ​តាម​ម្ដាយ​ក្មេក​របស់​នាង​នោះ នាង​គ្រាន់​តែ​ដឹង​ថា​ នាង​ត្រូវ​ធ្វើ​ជា​ភរិយា​ល្អ​ និង​កូន​ប្រសា​ល្អ​របស់​ផ្ទះ​នេះ​ប៉ុណ្ណោះ។ ដោយ​សារ​តែ​អំពើ​ល្អ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លីឆរ៉ា​ចាប់​ផ្ដើម​ទន់​ចិត្ត​លើ​ដាវី​បន្តិចៗ​ម្ដង។ តែ​នៅ​ថ្ងៃ​មួយ​ លីឆរ៉ា​ខឹង​នឹង​ដាវី​យ៉ាង​ខ្លាំង ដោយ​សារ​នាង​មាន​បំណង​យក​ឯកសារ​ផ្ទេរ​មរតក​ឱ្យ​រូប​គេ​ស៊ីញេ​ខណៈ​គេ​កំពុង​ស្រវឹង។ គេ​ដឹង​ខ្លួន​ទាន់ ហើយ​បាន​ទះ​នាង​មួយ​កំផ្លៀង ព្រម​ទាំង​បណ្ដេញ​នាង​ចេញ​ពី​ផ្ទះ​ទៀត​ផង។ ការ​ពិត​ដាវី​គ្មាន​គំនិត​អាក្រក់​អ្វី​នោះ​ទេ តែ​ដោយ​សារ​ម្ដាយ​ចុង​លីឆរ៉ា​ គំរាម​សម្លាប់​ឪពុក​របស់​នាង ទើប​នាង​បង្ខំ​ចិត្ត​បែប​នេះ។ ទម្រាំ​ដឹង​ការ​ពិត ហើយ​ប៉ូលិស​ទៅ​ដល់ ដាវី​ត្រូវ​ម្ដាយ​ចុង​របស់​លីឆរ៉ា​ធ្វើ​បាប​ ស្ទើរ​ស្លាប់​ស្ទើរ​រស់។ ភ្លាម​នោះ ដោយ​អស់​ផ្លូវ​ដើរ នីភាវុទ្ធ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​ចុង​របស់​លីឆរ៉ា​បាន​បាញ់​គេ​មួយ​គ្រាប់ តែ​នារី​កម្សត់​ដាវី​បែរ​ជា​ស្ទុះ​មក​រង​គ្រាប់​ជួស​ស្វាមី​ខ្លួន។