បេសកកម្ម​មួយ - សៀវភៅ

បេសកកម្ម​មួយ

បេសកកម្ម​មួយ


ភ្នាក់ងារសម្ងាត់ស្រី ណូរ៉ា បានតម្រូវឲ្យចុះបេសកកម្មស្វែងរកទីតាំងអាវុធនុយក្លេអ៊ែ និងគ្រឿងញៀន ដែលឈ្មួញខុសច្បាប់កំពុងជួញដូរជាសម្ងាត់។

តាមទិន្នន័យពី MIA (Max Intelligence Agency) គោលដៅដែលនាងត្រូវបន្លំខ្លួនចូលទៅជិតលើកនេះ គឺជាបុរសម្នាក់ ឈ្មោះ ឆាម ភីតា ដែលកំពុងរស់នៅលាក់ប្រវត្តិ ដោយប្រើស្បែកមុខជានិស្សិតតូរ្យតន្ត្រី។

បន្លំខ្លួនបានមិនយូរប៉ុន្មាន នាងបែរជាត្រូវបញ្ជាឲ្យសម្លាប់ឆាមចោល ទាំងដែលមិនទាន់បានស៊ើបរកឃើញអាវុធនុយក្លេអ៊ែ ប៉ុន្តែនាងជាភ្នាក់ងារសម្ងាត់ នាងមិនមែនជាឃាតករឡើយ។

ការបានជួបបុរសម្នាក់នេះ ជីវិតនាងបានប្រែប្រួលពីអាក្រក់ទៅល្អ ហើយពីល្អទៅអាក្រក់។

អារម្មណ៍ល្អៗរវាងនាងនិងឆាម កាន់រីកដុះដាល រហូតនាងមិនអាចសម្លាប់ឆាមបាន ហើយការដែលរឹងទទឹងមិនសម្លាប់ឆាម នាងបែរជានាំគ្រោះដ៏ធំមកដាក់ឲ្យខ្លួនឯង និងមនុស្សជុំវិញទាំងពួង។