ព្រៃភ្នំភ្ជាប់បេះដូង

ព្រៃភ្នំភ្ជាប់បេះដូង


ដោយ​សារ​តែ​ខូច​ចិត្ត​រឿង​ស្នេហា​ ខេមា​បាន​លា​ឈប់​ការងារ​នៅ​ភ្នំពេញ​ ​ហើយ​ទៅ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​នៅ​តំបន់​ដាច់​ស្រយាល​មួយ។

នាង​ធ្វើ​ជា​គ្រូ​បង្រៀន​មនុស្ស​ចាស់​នៅ​ក្នុង​ភូមិ​​មួយ​នោះ ក៏​បាន​ជួប​នឹង​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​រូប​សង្ហា​ម្នាក់​ឈ្មោះ​សិទ្ធិ។ អ្នក​នៅ​ក្នុង​ភូមិ​ស្រឡាញ់​គ្រូ​ពេទ្យ​សិទ្ធិ​ខ្លាំង​ណាស់ តែ​ចំពោះ​អ្នក​គ្រូ​ស្រស់​ស្អាត​របស់​យើង​វិញ​​បែរ​ជា​ស្អប់​គេ​ដល់​ឆ្អឹង​ទៅ​វិញ។​ ហេតុ​អ្វី?

ការ​ពិត​ទៅ​ខេមា​ធ្លាប់​ជួប​ពេទ្យ​សិទ្ធិ​ម្ដង​ហើយ​នៅ​ភ្នំពេញ​ គឺ​នៅ​ថ្ងៃ​ដែល​នាង​កំពុង​តែ​ខូច​ចិត្ត ហើយ​គេ​នោះ​បាន​ដើរ​មក​បុក​នាង។ គេ​មិន​នាង​សុំ​ទោស មិន​ខ្វល់​ពី​នាង ហើយ​ចោទ​នាង​ថា​ចាប់​អារម្មណ៍​ខ្លួន​ឯង​ ប្រើ​ល្បិច​ទាក់​ទាញ​មនុស្ស​ប្រុស​ទៀត​ផង។ តែ​អ្នក​ណា​ទៅ​ដឹង​ថា​ផែន​ដី​តូច​យ៉ាង​នេះ? តូច​ដល់​ថ្នាក់​ខេមា​គេច​ខ្លួន​ពី​ភាព​ឈឺ​ចាប់ បែរ​ជា​ទៅ​ជួប​នឹង​ភាព​គួរ​ឱ្យ​ស្អប់​ទៅ​វិញ។